ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 22:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល៍ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ទៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហ‌ធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា​ទៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហ‌ធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



អេ‌សេ‌គាល 22:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ផាត់​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដី ដូច​គេ​ផាត់​សំរាម ហេតុនេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់ សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ។


យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក​ទៀត ហើយ​នឹង​សម្អាត​មន្ទិល​សៅ‌ហ្មង របស់​អ្នក​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កម្ចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​អ្នក​ផង។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​អ្នក​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​ផ្តេក​នៅ​កណ្ដាល​ទី​ក្រុង គឺ​គេ​វិញ​ដែល​ជា​សាច់​នោះ ហើយ​ទី​ក្រុង​នេះ​ជា​ថ្លាង តែ​ចំណែក​អ្នក​រាល់​គ្នា យើង​នឹង​នាំ​ចេញ​ទៅ​ក្រៅ។


«កូន​មនុស្ស​អើយ ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ត្រឡប់​ជា​អាចម៍​សំណល់​ដល់​យើង គេ​សុទ្ធ​តែ​ជា​លង្ហិន ស៊ីវិឡាត ដែក និង​សំណ​នៅ​ក្នុង​ឡ គេ​ជា​អាចម៍​ប្រាក់​ទទេ»។


ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស៊ីវិឡាត ដាក់​ក្នុង​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង គឺ​យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ទី​នោះ ហើយ​រំលាយ​ទៅ។


ប៉ុន្តែ គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ប្រមូល​គេ​នៅ​ទី‌លាន​ដូច​ជា​កណ្ដាប់​ស្រូវ។


ទុក​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា រហូត​ដល់​ពេល​ច្រូត​ចុះ ហើយ​នៅ​ពេល​ច្រូត ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ជា​មុន​សិន ហើយ​ចង​វា​ជា​កណ្តាប់ ទុក​សម្រាប់​ដុត រីឯ​ស្រូវ​សាលី ចូរ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ"»។