ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទំពាំង‌បាយជូរ​ដុះ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ មាន​ទឹក​បរិបូណ៌ ហើយ​បែក​មែក​សាខា បង្កើត​ផល​ផ្លែ ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ល្អ​ប្រណីត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ

សូមមើលជំពូក

អាល់គីតាប

ទំពាំង‌បាយជូរ​ដុះ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ មាន​ទឹក​បរិបូណ៌ ហើយ​បែក​មែក​សាខា បង្កើត​ផល​ផ្លែ ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ល្អ​ប្រណីត»។

សូមមើលជំពូក



អេ‌សេ‌គាល 17:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សត្វ​ឥន្ទ្រី​ធំ​មួយ​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក។


អ្នក​ត្រូវពោល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​ឥន្ទ្រី​ទី​មួយ​មិន​ដក​រំលើង​ទាំង​ឫស ហើយ​កាត់​ផ្លែ​ចេញ​ឲ្យ​បាន​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ? គឺ​មិន​ចាំ​បាច់​មាន​ដៃ​ខ្លាំង​ពូកែ ឬ​មនុស្ស​ជា​ច្រើន​មក​ដក​រំលើង​ឫស​របស់​វា​ឡើយ។


ទឹក​ទាំង‌ឡាយ​បាន​ចម្រើន​ដើម​នោះ ហើយ​ទី​ជម្រៅ​បាន​ធ្វើ​ឲ្យ​លូត​ឡើង ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ហូរ​ព័ទ្ធ​ជុំ‌វិញ​កន្លែង​របស់​វា ព្រម​ទាំង​បង្ហូរ​ផ្លូវ​ទឹក​ទៅ​ដល់ គ្រប់​ទាំង​ដើម​ឈើ​នៅ​ដី​នោះ​ផង។