ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។
អេសេគាល 16:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយអ្នកបានសង់ផ្ទះបនរបស់អ្នក នៅត្រង់ច្រកផ្លូវ និងកន្លែងសំខាន់របស់អ្នកនៅអស់ទាំងផ្លូវថ្នល់ តែអ្នកមិនមែនដូចជាស្រីពេស្យាទេ ពីព្រោះអ្នកមិនមើលថ្លៃឈ្នួលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ដែលស្រីពេស្យាធ្លាប់ទារនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយឯងបានសង់ផ្ទះបនរបស់ឯង នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ នឹងទីសំខាន់របស់ឯងនៅអស់ទាំងផ្លូវថ្នល់ តែឯងមិនមែនដូចជាស្រីសំផឹងទេ ពីព្រោះឯងមិនរមឹលមើលថ្លៃឈ្នួលឡើយ អាល់គីតាប រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ដែលស្រីពេស្យាធ្លាប់ទារនោះទេ។ |
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។
យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់អ្នក ហើយរំលំអស់ទាំងទីសំខាន់របស់អ្នកដែរ គេនឹងបកសម្លៀកបំពាក់អ្នកចេញ ហើយយកគ្រឿងលម្អរបស់អ្នក ព្រមទាំងចោលអ្នកឲ្យនៅអាក្រាត ហើយខ្លួនទទេ។
(យើងបានសួរគេថា តើទីខ្ពស់អ្វីដែលអ្នកតែងតែទៅនោះ? ដូច្នេះ ទីនោះហៅថា បាម៉ា រហូតដល់សព្វថ្ងៃ)។
នៅក្នុងស្រុកកាឡាត មានអំពើទុច្ចរិត គេនឹងវិនាសសូន្យទៅជាមិនខាន។ នៅគីលកាល គេថ្វាយគោជាយញ្ញបូជា អាសនារបស់គេប្រៀបដូចជាគំនរដុំថ្ម នៅតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។