នោះយើងនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះអំពើទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង
អេសេគាល 16:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានយកសម្លៀកបំពាក់ប៉ាក់របស់អ្នក ទៅតែងឲ្យវា ព្រមទាំងលាបប្រេង និងកំញានរបស់យើងនៅមុខវា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងយកអាវប៉ាក់របស់នាងទៅដណ្ដប់រូបទាំងនោះ ព្រមទាំងយកប្រេង និងគ្រឿងក្រអូបរបស់យើង ទៅលាបឲ្យផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានយកសំលៀកបំពាក់ប៉ាក់របស់ឯង ទៅតែងឲ្យវា ព្រមទាំងតាំងប្រេង នឹងកំញានរបស់អញនៅមុខវា អាល់គីតាប នាងយកអាវប៉ាក់របស់នាងទៅដណ្ដប់រូបទាំងនោះ ព្រមទាំងយកប្រេង និងគ្រឿងក្រអូបរបស់យើង ទៅលាបឲ្យផង។ |
នោះយើងនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះអំពើទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង
នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ទោះបើមនុស្សទាំងបីនាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ
យើងបានតែងអ្នកដោយសំពត់ប៉ាក់ ក៏បំពាក់ស្បែកជើងធ្វើពីស្បែកផ្សោតឲ្យអ្នក ហើយក្រវាត់អ្នកដោយសំពត់ទេសឯក រួចឃ្លុំដោយសំពត់ព្រែ។
អ្នកក៏យកគ្រឿងលម្អរបស់អ្នក ដែលធ្វើពីមាស និងប្រាក់របស់យើង ជាគ្រឿងដែលយើងបានឲ្យដល់អ្នកនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយអ្នកបានភប់ប្រសព្វនឹងរូបនោះដែរ។
អាហារដែលយើងបានឲ្យដល់អ្នក គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលយើងឲ្យសម្រាប់ចិញ្ចឹមអ្នក អ្នកបានថ្វាយដល់រូបទាំងនោះ សម្រាប់ជាក្លិនឈ្ងុយ គឺយ៉ាងនោះដែលអ្នកបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
នាងបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ អ្នកក៏ដាក់កំញាន និងប្រេងរបស់យើងលើតុនោះ។
ស្រុកស៊ីរី ដែលរកស៊ីជាមួយអ្នកដែរ ដោយព្រោះស្នាដៃដ៏បរិបូររបស់អ្នក គេបានដូរកែវមរកត សំពត់ពណ៌ស្វាយ សំពត់ប៉ាក់ សំពត់ទេសឯកយ៉ាងម៉ដ្ត ផ្កាថ្ម និងត្បូងទទឹមឲ្យបានទំនិញរបស់អ្នក។
នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមគេមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ ពេលនោះ នាងនឹងពោលថា "ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។
ជាព្រះដែលបានទទួលខ្លាញ់នៃយញ្ញបូជារបស់គេ ព្រមទាំងផឹកស្រាទំពាំងបាយជូរនៃតង្វាយច្រួចរបស់គេ ចូរឲ្យព្រះទាំងនោះក្រោកឡើងជួយអ្នកចុះ ហើយការពារអ្នកទៅ!