Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​តង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​អ្នក​ចុះ ហើយ​ការ‌ពារ​អ្នក​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា និង​ពិធី​ច្រួច‌ស្រា​សែន​ព្រះ​ទាំង​នោះ បើ​ព្រះ​ទាំង​នោះ​ចេះ​សេព‌សោយ​មែន ឲ្យ​ពួក​គេ​ក្រោក​ឡើង ជួយ​សង្គ្រោះ និង​ការពារ​អ្នក​រាល់​គ្នា​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​ដង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការ‌ពារ​ឯង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា និង​ពិធី​ច្រូច​ស្រា សែន​ព្រះ​ទាំង​នោះ បើ​ព្រះ​ទាំង​នោះ​ចេះ​ស៊ី​ផឹក​មែន ឲ្យ​ពួក​គេ​ក្រោក​ឡើង ជួយ​សង្គ្រោះ និង​ការ‌ពារ​អ្នក​រាល់​គ្នា​ទៅ!

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:38
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​យើងបរិ‌ភោគ​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?


មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយពួក​អ្នក​ស្រុក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ នោះ​គេ​នឹង​អញ្ជើញ​អ្នក​ទៅ​បរិ‌ភោគ​យញ្ញ‌បូជា​របស់​គេ


ទី​ក្រុងនៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។


ឥឡូវ តើ​ពួក​ហោរា​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា ដែល​គេ​ថ្លែងទំនាយ​ថា ស្តេច​បាប៊ីឡូន​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ស្រុក​នេះ​ឡើយ​នោះ?


ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។


នាង​មិន​បាន​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ដល់​នាង ហើយ​ក៏​បាន​ផ្ដល់​ប្រាក់ និង​មាស​ជា​ច្រើន​ដល់​នាង តែ​នាង​បែរ​ជា​យក​របស់​ទាំង​នោះ ទៅ​ថ្វាយ​ព្រះ​បាល​ទៅ​វិញ។


អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​លោក​អើរ៉ុន​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​តង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ។


ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ព្រះទាំង​ប៉ុន្មាន នៅ​ផែន‌ដី​រៀវ​សូន្យ​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន គឺ​អស់​ទាំង​ឆ្នេរ និង​កោះ​ទាំង​ប៉ុន្មាន របស់​សាសន៍​ទាំង​ឡាយ។


កាល​ពួក​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​ស៊ីទីម​នៅ​ឡើយ ប្រជាជន​ចាប់​ផ្ដើម​សហាយ‌ស្មន់​ជា‌មួយ​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់។


ស្ត្រី​ទាំង​នោះ​បាន​បបួល​ប្រជាជន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួកគេ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​បាន​បរិ‌ភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​របស់​សាសន៍​ម៉ូអាប់។


ចូរ​ទៅហៅ​រក​ព្រះ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ទៅ ទុក​ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​នេះ​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម