ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 16:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កិត្តិ‌សព្ទ​ពី​លម្អ​រុងរឿង​របស់​អ្នក បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លម្អ​របស់​អ្នក​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​យើង ដែល​យើង​បាន​ឲ្យ​ស្ថិត​លើ​អ្នក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កេរ្តិ៍​ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ​សុស‌សាយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រោះ​នាង​មាន​សម្ផស្ស​ល្អ​ឥត​ខ្ចោះ និង​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដែល​យើង​ប្រគល់​ឲ្យ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កិត្តិសព្ទ​ពី​លំអ​រុងរឿង​របស់​ឯង បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លំអរ​របស់​ឯង​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​អញ​ដែល​អញ​បាន​ឲ្យ​ស្ថិត​លើ​ឯង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក

អាល់គីតាប

កេរ្តិ៍​ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ​សុស‌សាយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រោះ​នាង​មាន​សម្ផស្ស​ល្អ​ឥត​ខ្ចោះ និង​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដែល​យើង​ប្រគល់​ឲ្យ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក



អេ‌សេ‌គាល 16:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជននៅលើ​ផែន​ដី​ទាំង​មូល គេ​ចង់​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់ ដែល​ព្រះ​បាន​ដាក់​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ។


អស់​ទាំង​ស្តេច​នៅ​ផែនដី តែង​ចង់​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ដើម្បី​ស្តាប់​ប្រាជ្ញា ដែល​ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។


ព្រះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​ដ៏​មាន សោភ័ណភាព​គ្រប់​លក្ខណ៍។


អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ?»


ព្រម​ទាំង​បំពាក់​ក្រវិល​នៅ​ច្រមុះ ហើយ​ទំហូ​នៅ​ត្រចៀក និង​ក្បាំង​យ៉ាង​ល្អ​នៅ​ក្បាល​អ្នក។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​តាំង​ឲ្យ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ និង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ។


ដ្បិត​តើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ចុះ​បើ​អ្នក​បាន​ទទួល​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន ហាក់​ដូច​ជា​អំណោយ‌ទាន​នោះ​មិន​មែន​មក​ពី​ព្រះ‌អង្គ?