ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​បួន​នោះ មាន​ភ្នែក​នៅ​ជុំ‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង់​នោះ​មាន​កម្ពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង ​នៅ​ពាស‌ពេញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​៤​នោះ មាន​ភ្នែកនៅ​ពេញ​ជុំវិញ

សូមមើលជំពូក

អាល់គីតាប

កង់​នោះ​មាន​កំពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ភ្នែក​នៅ​ពាស‌ពេញ។

សូមមើលជំពូក



អេ‌សេ‌គាល 1:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​របៀប​ធ្វើ​កង់​ទាំង​នោះ ក៏​ដូច​ជា​ធ្វើ​កង់​រទេះ​ចម្បាំង គឺ​មាន​ទាំង​ភ្លៅ ទាំង​ខ្នង​កង់ ទាំង​កាំ និង​ដុំ​ផង គ្រឿង​ទាំង​នោះ​បាន​សិត​ដោយ​លង្ហិន​ទាំង​អស់។


ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់ និង​ល្អ​ផង។


ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក ហើយ​គំនិត​របស់​យើង ក៏​ខ្ពស់​ជាង​គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។


ហើយ​តួ​ទាំង​មូល និង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំ‌វិញ គឺ​ទាំង​កង់​បួន​នោះ​ផង។


ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​ប្រាំពីរ​នាក់​នោះ​នឹង​រីក‌រាយ ហើយ​ឃើញ​ខ្សែ​ប្រ‌យោល នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង។ «ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល»។


នៅ​មុខ​បល្ល័ង្ក​នោះ មាន​ដូច​ជា​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្ដាល និង​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​សត្វ​មាន​ជីវិត​បួន ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំ‌មួយ មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ​វិញ និង​នៅ​ខាង​ក្នុង​ដែរ។ គេ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម គង់​នៅ​សព្វ​ថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក»។