ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 7:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិ‌ភោគ​គ្រប់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ដោយព្រោះ​សត្វទាំងនោះ​ផ្ដល់​ទឹកដោះ​យ៉ាងច្រើន អ្នកនោះ​នឹង​បាន​ហូប​ប៊័រ​។ ដ្បិត​អស់អ្នក​ដែល​នៅសល់​ក្នុង​ទឹកដី​នោះ នឹង​ហូប​ប៊័រ និង​ទឹកឃ្មុំ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​បរិភោគ​គ្រប់​គ្នា។

សូមមើលជំពូក

អាល់គីតាប

ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។

សូមមើលជំពូក



អេសាយ 7:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យក​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​រាវ ព្រម​ទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី រួចខ្លួន​លោក​ផ្ទាល់​ក៏​ឈរ​នៅ​ជិត ក្រោម​ដើម​ឈើ​នោះ ហើយ​បុរស​ទាំងបី​ក៏​បរិភោគ។


ទឹក​ឃ្មុំ ខ្លាញ់​ទឹក​ដោះ​គោ សត្វ​ចៀម ទឹក​ដោះ​គោ​ខះ​មក សម្រាប់​ព្រះបាទ​ដាវីឌ និង​ប្រជាជន​ដែល​នៅ​ជា‌មួយ​បាន​បរិ‌ភោគ ដោយ​ថា៖ «ពួក​ប្រជាជន​ឃ្លាន​ណាស់ ហើយ​ល្វើយ​នៅ​ទី​រហោ‌ស្ថាន»។


នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់​ក្រ នឹង​មាន​អាហារ​បរិ‌ភោគ ហើយ​មនុស្ស​កម្សត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខ‌សាន្ត តែ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ស្លាប់​ទៅ​ដោយ​អំណត់​វិញ ហើយ​អ្នក​ដែល​នៅ​សល់​នឹង​ត្រូវ​គេ​សម្លាប់។


មនុស្ស​ទាំង‌ឡាយរត់​ចោល​អស់​ទាំង​ទី​ក្រុង នៃ​ស្រុក​អារ៉ូ‌អ៊ើរ​ហើយ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សម្រាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ដែល​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បង្អើល​វា​ឡើយ។


បុត្រ​នោះ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ។


មនុស្ស​ជា​ច្រើន​នឹង​ចំពប់​នឹង​ថ្ម​នោះ ហើយ​ដួល​ទៅ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ចាប់​បាន​ផង


លោក​យ៉ូហាន​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​នឹង​ចង្កេះ លោក​បរិ‌ភោគ​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។