ហេតុនោះបានជាព្រះយេហូវ៉ាបណ្ដាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ព្រះបាទម៉ាណាសេដាក់ខ្នោះ ដាក់ច្រវាក់ នាំទៅក្រុងបាប៊ីឡូន។
អេសាយ 7:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។ ព្រះគម្ពីរខ្មែរសាកល វាទាំងអស់នឹងមកទំនៅក្នុងចំណោតជ្រលងភ្នំ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងគុម្ពបន្លា និងនៅអស់ទាំងវាលស្មៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឲ្យមកទំនៅតាមចំណោតភ្នំ តាមក្រហែងថ្មទាំងឡាយ ព្រមទាំងនៅតាមគុម្ពោត និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។ អាល់គីតាប ឲ្យមកទំនៅតាមចំណោតភ្នំ តាមក្រហែងថ្មទាំងឡាយ ព្រមទាំងនៅតាមគុម្ពោត និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។ |
ហេតុនោះបានជាព្រះយេហូវ៉ាបណ្ដាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ព្រះបាទម៉ាណាសេដាក់ខ្នោះ ដាក់ច្រវាក់ នាំទៅក្រុងបាប៊ីឡូន។
ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
ដើម្បីចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
យើងនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយយើងនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា
អ្នកក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ និងបន្លា ទីនោះនឹងបានសម្រាប់ជាទីលែងហ្វូងគោ ហើយសម្រាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ បន្ទាប់មក យើងនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង។
គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
យើងនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះយើងបានលោះគេហើយ គេនឹងចម្រើនច្រើនឡើងដូចកាលពីមុន។
អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ?