លោកនឹងចងលារបស់លោក ភ្ជាប់នឹងដើមទំពាំងបាយជូរ ហើយកូនលារបស់លោកភ្ជាប់នឹងដើម យ៉ាងល្អបំផុត លោកនឹងបោកអាវរបស់លោក ក្នុងស្រាទំពាំងបាយជូរ ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។
អេសាយ 63:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាព្រះពស្ត្រព្រះអង្គមានពណ៌ក្រហម ហើយព្រះភូសាដូចជាអ្នក ដែលជាន់ក្នុងធុងទំពាំងបាយជូរដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ហេតុអ្វីបានជាព្រះភូសារបស់ព្រះអង្គក្រហម ហើយព្រះពស្ត្ររបស់ព្រះអង្គដូចជាអ្នកដែលជាន់ក្នុងទីបញ្ជាន់ផ្លែដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ - ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់ ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាព្រះពស្ត្រទ្រង់មានពណ៌ក្រហម ហើយព្រះភូសាក៏ដូចជាអ្នកដែលជាន់ក្នុងធុងទំពាំងបាយជូរដូច្នេះ អាល់គីតាប - ចុះហេតុដូចម្ដេចបានជាអាវវែងរបស់ អ្នកមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ? |
លោកនឹងចងលារបស់លោក ភ្ជាប់នឹងដើមទំពាំងបាយជូរ ហើយកូនលារបស់លោកភ្ជាប់នឹងដើម យ៉ាងល្អបំផុត លោកនឹងបោកអាវរបស់លោក ក្នុងស្រាទំពាំងបាយជូរ ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។
ព្រះអង្គបានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ព្រះពស្ត្រដោយសេចក្ដីសងសឹក និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាឃ្លុំអង្គ
តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដុម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសម្លៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺយើងនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ព្រះអង្គស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងត្រៀមអ្នកទុកដល់គ្រាខ្ចាយឈាម ហើយឈាមនឹងដេញតាមអ្នក ដោយព្រោះអ្នកមិនបានស្អប់ឈាមទេ នោះឈាមនឹងដេញតាមអ្នកជាពិត។
ទេវតានោះក៏លូកកណ្ដៀវទៅលើផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅលើផែនដី រួចបោះផ្លែទំពាំងបាយជូរនោះទៅក្នុងធុងបញ្ជាន់ផ្លែយ៉ាងធំនៃសេចក្ដីក្រោធរបស់ព្រះ
ព្រះអង្គទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមព្រះអង្គហៅថា «ព្រះបន្ទូលនៃព្រះ»។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។