ប៉ុន្តែ អ្នកបានទុកចិត្តនឹងរូបសម្រស់របស់អ្នក ហើយក្លាយជាស្រីពេស្យា ដោយព្រោះភាពល្បីឈ្មោះ ក៏បានប្រគល់ខ្លួនឲ្យអស់អ្នកណាដែលដើរកាត់មុខ ហើយរូបសម្រស់របស់អ្នកក៏ក្លាយជារបស់គេ។
អេសាយ 57:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានឡើងទៅធ្វើឲ្យគ្រែអ្នកធំទូលាយ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ។ ព្រះគម្ពីរខ្មែរសាកល អ្នកបានតម្កល់រូបតំណាងរបស់អ្នកនៅខាងក្រោយទ្វារ និងសសរទ្វារ។ អ្នកបានប្រាសចាកពីយើង ក៏សម្រាតខ្លួន ហើយឡើងទៅធ្វើឲ្យគ្រែរបស់ខ្លួនធំទូលាយ; អ្នកបានតាំងសម្ពន្ធមេត្រីជាមួយពួកគេសម្រាប់ខ្លួនអ្នក ក៏ស្រឡាញ់គ្រែរបស់ពួកគេ ព្រមទាំងសម្លឹងមើលភាពអាក្រាតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយ ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ព្រមទាំងឡើងទៅដេកជាមួយសហាយ ដែលអ្នកស្រឡាញ់ ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ នឹងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ អាល់គីតាប អ្នកយករូបរបស់ព្រះក្លែងក្លាយ ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ព្រមទាំងឡើងទៅដេកជាមួយសហាយ ដែលអ្នកស្រឡាញ់ ហើយសម្លឹងមើលរូបទាំងនោះ។ |
ប៉ុន្តែ អ្នកបានទុកចិត្តនឹងរូបសម្រស់របស់អ្នក ហើយក្លាយជាស្រីពេស្យា ដោយព្រោះភាពល្បីឈ្មោះ ក៏បានប្រគល់ខ្លួនឲ្យអស់អ្នកណាដែលដើរកាត់មុខ ហើយរូបសម្រស់របស់អ្នកក៏ក្លាយជារបស់គេ។
នាងបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ អ្នកក៏ដាក់កំញាន និងប្រេងរបស់យើងលើតុនោះ។