ព្រះយេហូវ៉ាមានព្រះបន្ទូលថា គ្មានសេចក្ដីសុខសោះ សម្រាប់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “គ្មានសេចក្ដីសុខសាន្តសម្រាប់មនុស្សអាក្រក់ឡើយ”៕
ព្រះអម្ចាស់មានព្រះបន្ទូលថា មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គ្មានសេចក្ដីសុខសោះ ដល់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។
អុលឡោះតាអាឡាមានបន្ទូលថា មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។
ដូច្នេះ ទ័ពសេះម្នាក់នោះក៏ចេញទៅជួបនឹងគេ ប្រាប់ថា៖ «ស្ដេចមានរាជឱង្ការសួរដូច្នេះថា "តើមកដោយមេត្រីឬ?"» តែព្រះបាទយេហ៊ូវតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។ អ្នកចាំយាមក៏ប្រាប់ថា៖ «អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែគាត់មិនត្រឡប់មកវិញសោះ»។
បន្ទាប់មក ទ្រង់ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់ប្រាប់គេថា៖ «ស្ដេចមានរាជឱង្ការសួរថា "តើមកដោយមេត្រីឬ?"» ហើយព្រះបាទយេហ៊ូវឆ្លើយតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។
ឱកោះទាំងឡាយអើយ ចូរស្តាប់យើងចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាបានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ព្រះអង្គបានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក
តែពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកម្រើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។
ព្រះនៃខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚
«ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី សម្រាប់ឲ្យឯងបានសុខសាន្ត! ប៉ុន្តែ ឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងពីភ្នែកឯងហើយ។
គេមិនបានស្គាល់ផ្លូវសុខសាន្តទេ »។