ទ្រង់ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ជាស្តេចអ៊ីស្រាអែលថា៖ «បេន-ហាដាដមានរាជឱង្ការដូច្នេះថា
អេសាយ 37:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានឮពីដំណើរទារហាកា ជាស្តេចអេធីយ៉ូពី ថា ស្ដេចបានចេញមកច្បាំងនឹងទ្រង់ហើយ។ កាលទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯព្រះបាទហេសេគាដោយពាក្យថា៖ ព្រះគម្ពីរខ្មែរសាកល រីឯស្ដេចអាស្ស៊ីរីបានឮអំពីទារហាកាស្ដេចនៃអេត្យូពីថា បានចេញមកច្បាំងនឹងទ្រង់។ នៅពេលឮដូច្នេះ ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅឯហេសេគា ដោយនិយាយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចបានឮនិយាយពីទារហាកា ជាស្តេចអេធីយ៉ូពី ថាចេញមកច្បាំងនឹងទ្រង់ហើយ លុះទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯហេសេគាដោយពាក្យថា អាល់គីតាប ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយស្តេចទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបស្តេចហេសេគា ដោយផ្ដាំថា៖ |
ទ្រង់ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ជាស្តេចអ៊ីស្រាអែលថា៖ «បេន-ហាដាដមានរាជឱង្ការដូច្នេះថា
តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះ យ៉ាងណាទៅ? គឺត្រូវថា ព្រះយេហូវ៉ាបានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួកប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើងបានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់បីឆ្នាំនេះទុកជាទីសម្គាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ និងពួកអេធីយ៉ូពី យ៉ាងណា
គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ។
មើល៍ យើងនឹងបណ្ដាលគំនិតវា ឲ្យសម្រេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹងមួយ រួចយើងនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ"»។