ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចុះ​តើ​យើង​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡិម និង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​យើង​បាន​ធ្វើ​ដល់​សាម៉ារី និង​រូបបដិមាករឥតប្រយោជន៍​របស់នាង​យ៉ាងណា តើ​យើង​មិន​ធ្វើ​ដល់​យេរូសាឡិម និង​រូបបដិមាករ​របស់នាង​យ៉ាងនោះដែរ​ទេ​ឬ​?’”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារី និង​ព្រះ​ក្លែង‌ក្លាយ​របស់​គេ​យ៉ាង​ណា យើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចុះ​តើ​អញ​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡិម នឹង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី នឹង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ​អី។

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារី និង​ព្រះ​ក្លែង‌ក្លាយ​របស់​គេ​យ៉ាង​ណា យើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។

សូមមើលជំពូក



អេសាយ 10:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន?


ទ្រង់​វាយ​យក​បាន​ទី​ក្រុង​រឹងមាំ​នានា​នៅ​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ទៀត។


ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ​បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ។


ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅ‌ហ្វាយផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះ ដោយ‌សារ​ព្រះ‌អង្គ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​រក​តែ​ព្រះ‌នាម​ព្រះ‌អង្គ។


ចូរ​ប្រយ័ត្ន ក្រែង​ហេ‌សេ‌គា​បបួល​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​រួច​ជា​មិន​ខាន" តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន?


ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ​ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក​ពី​ឈើ និង​ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន។


បង​ស្រី​អ្នក គឺ​សាម៉ារី ទាំង​កូន​ស្រី​របស់​គេ​ដែរ ដែល​នៅ​ខាង​ជើង ហើយ​ប្អូន​ស្រី​អ្នក​ដែល​នៅ​ខាងត្បូង នោះ​គឺ​ជា​សូដុម និង​កូន​ស្រី​របស់​គេ។