ហេព្រើរ 9:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ប្រោះឈាមទៅលើរោងឧបោសថ និងអស់ទាំងគ្រឿងប្រដាប់ដែលប្រើប្រាស់សម្រាប់ថ្វាយបង្គំ បែបដូច្នោះដែរ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក លោកបានប្រោះឈាមលើព្រះពន្លា និងភាជនៈទាំងអស់សម្រាប់ការបម្រើ ដោយរបៀបដូចគ្នា។ Khmer Christian Bible បន្ទាប់មក គាត់ក៏ប្រោះឈាមបែបដូច្នោះដែរ ទៅលើរោង និងទៅលើឧបករណ៍ទាំងអស់សម្រាប់ការបម្រើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើព្រះជាម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ប្រោះឈាមទៅលើរោងឧបោសថ នឹងគ្រឿងប្រដាប់ដែលសំរាប់ការងារទាំងប៉ុន្មានបែបដូច្នោះដែរ អាល់គីតាប បន្ទាប់មក គាត់ក៏បានប្រោះឈាមនោះលើជំរំសក្ការៈ និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើអុលឡោះដែរ។ |
ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមនោះ ហើយយកខ្លះប្រឡាក់នៅស្នែងអាសនា រួចឈាមដែលនៅសល់ទាំងប៉ុន្មានត្រូវចាក់នៅជើងអាសនា។
រួចសម្លាប់វា ហើយយកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំរបស់អើរ៉ុន និងលើទងត្រចៀកស្តាំកូនៗរបស់គាត់ លើមេដៃស្តាំ និងលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមដែលនៅសល់ទៅគ្រប់លើអាសនាជុំវិញ។
រាល់ថ្ងៃ ត្រូវថ្វាយគោឈ្មោលមួយជាតង្វាយលោះបាប ដើម្បីរំដោះបាប។ ត្រូវសម្អាតអាសនាឲ្យបានបរិសុទ្ធ នៅពេលអ្នកធ្វើពិធីរំដោះបាប រួចត្រូវចាក់ប្រេងពីលើ ដើម្បីញែកអាសនាចេញជាបរិសុទ្ធ។
ត្រូវយកប្រេងសម្រាប់លាបតាំង មកលាបរោងឧបោសថ និងប្រដាប់ទាំងប៉ុន្មាននៅក្នុងរោងនោះ ហើយញែកចេញជាបរិសុទ្ធ ព្រមទាំងគ្រឿងប្រដាប់ទាំងប៉ុន្មានផង ដើម្បីឲ្យបានបរិសុទ្ធ។
នោះលោកម៉ូសេក៏សម្អាតអាសនា លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនាជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនា ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនានោះ។
រួចមកលោកសម្លាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃតង្វាយមេត្រី ដែលសម្រាប់ប្រជាជន។ ពួកកូនរបស់លោកអើរ៉ុនក៏យកឈាមមកជូន នោះលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងអស់នៃអាសនា