បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។
ហេព្រើរ 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងករណីមួយនេះ មនុស្សដែលតែងតែស្លាប់ ទទួលតង្វាយមួយភាគដប់ តែក្នុងករណីមួយទៀត គឺម្នាក់ដែលគម្ពីរធ្វើបន្ទាល់ថា លោកមានជីវិតរស់នៅ។ ព្រះគម្ពីរខ្មែរសាកល ក្នុងករណីនេះ មនុស្សដែលរមែងតែងតែស្លាប់ជាអ្នកយកតង្វាយមួយភាគដប់ រីឯក្នុងករណីនោះវិញ ទ្រង់ត្រូវបានធ្វើបន្ទាល់ថាមានព្រះជន្មរស់។ Khmer Christian Bible ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកលេវី ដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្ដីបន្ទាល់ថា លោកនេះរស់នៅ អាល់គីតាប លោកលេវីដែលទទួលជំនូនមួយភាគដប់នោះ ជាមនុស្សតែងតែស្លាប់។ រីឯស្តេចម៉ិលគីស្សាដែកវិញ គាត់មានជីវិតរស់ដូចគីតាបបានបញ្ជាក់ស្រាប់។ |
បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ដ្បិតតើអ្នកណាដែលបានឮ ហើយបះបោរនោះ? តើមិនមែនជាអស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទមកនោះទេឬ?
ហើយព្រះអង្គក៏មានព្រះបន្ទូលនៅកន្លែងមួយទៀតថា៖ «អ្នកជាសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។
ជាកន្លែងដែលព្រះយេស៊ូវបានយាងចូលទៅជំនួសយើង ដូចជាអ្នកនាំមុខ ហើយព្រះអង្គក៏បានត្រឡប់ជាសម្តេចសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។
លើសពីនេះ ពីមុនពួកសង្ឃមានគ្នាជាច្រើន ព្រោះគេតែងតែស្លាប់ ពុំអាចបន្ដមុខងារនៅជាប់ស្ថិតស្ថេរបានឡើយ
គេអាចនិយាយបានថា លោកលេវីដែលទទួលតង្វាយមួយភាគដប់ លោកក៏បានថ្វាយមួយភាគដប់ តាមរយៈលោកអ័ប្រាហាំដែរ
ហើយដោយព្រោះបានតម្រូវឲ្យមនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះយ៉ាងណា
ជាព្រះដែលរស់នៅ យើងបានស្លាប់ តែមើល៍ យើងរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ យើងមានកូនសោនៃសេចក្ដីស្លាប់ ហើយក៏មានកូនសោនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។