ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នកត្រូវឲ្យគោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីធ្វើការងារសម្រាប់យើង។
ហេព្រើរ 7:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនចាំបាច់នឹងថ្វាយយញ្ញបូជារាល់ថ្ងៃ ដូចសម្តេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនឯងជាមុន រួចមក ដោយព្រោះបាបរបស់ប្រជាជននោះទេ ដ្បិតព្រះអង្គបានថ្វាយយញ្ញបូជា ម្ដងជាសូរេច គឺនៅពេលដែលព្រះអង្គថ្វាយអង្គទ្រង់នោះឯង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចមហាបូជាចារ្យឯទៀតដែលត្រូវថ្វាយយញ្ញបូជាសម្រាប់បាបរបស់ខ្លួនជាមុន រួចមកទើបថ្វាយយញ្ញបូជាសម្រាប់បាបរបស់ប្រជាជនវិញនោះទេ ដ្បិតព្រះអង្គបានធ្វើការនេះម្ដងជាសម្រេច កាលព្រះអង្គបានថ្វាយអង្គទ្រង់។ Khmer Christian Bible ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចជាសម្ដេចសង្ឃផ្សេងៗ ដែលថ្វាយតង្វាយសម្រាប់បាបរបស់ខ្លួនជាមុន រួចបានថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជននោះឡើយ ព្រោះព្រះអង្គបានធ្វើការនេះតែម្ដងជាការសម្រេច នៅពេលដែលព្រះអង្គបានថ្វាយអង្គទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង អាល់គីតាប អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។ |
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នកត្រូវឲ្យគោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីធ្វើការងារសម្រាប់យើង។
ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន និងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន។
អើរ៉ុនត្រូវសម្លាប់ពពែឈ្មោលនៃតង្វាយលោះបាបដែលថ្វាយសម្រាប់ប្រជាជន ហើយយកឈាមចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ។
អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសម្រាប់ជាតង្វាយលោះបាបនោះ ទុកជាតង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន និងពូជពង្សផង។
ដ្បិតដែលព្រះអង្គសុគត នោះព្រះអង្គសុគតខាងឯបាប ម្ដងជាសូរេច ហើយដែលព្រះអង្គមានព្រះជន្មរស់ គឺរស់ខាងឯព្រះវិញ។
ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
គ្រប់ទាំងសម្តេចសង្ឃដែលគេជ្រើសរើសក្នុងចំណោមមនុស្ស ត្រូវបានតែងតាំងឲ្យមានទំនាក់ទំនងជាមួយព្រះ តំណាងឲ្យពួកគេក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញយូជាសម្រាប់លោះបាប។
ហើយដោយហេតុនេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួនលោកផ្ទាល់ ក៏ដូចជាសម្រាប់អំពើបាបរបស់ប្រជាជនដែរ។
ប្រសិនបើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយ តាមក្រឹត្យវិន័យហើយ។
ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។
ព្រះអង្គមិនត្រូវថ្វាយព្រះអង្គទ្រង់ ម្តងហើយម្តងទៀត ដូចសម្តេចសង្ឃ ដែលតែងចូលទៅក្នុងទីបរិសុទ្ធរាល់ឆ្នាំ ទាំងយកឈាម ដែលមិនមែនជាឈាមខ្លួនឯងនោះឡើយ
ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
តែផ្នែកខាងក្នុង មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះដែលចូលទៅបាន ក្នុងមួយឆ្នាំម្តង ទាំងយកឈាមដែលលោកថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់អំពើបាបដែលប្រជាជនប្រព្រឹត្តដោយអចេតនា។