យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។
ហេព្រើរ 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គក្រោធនឹងអ្នកណា ក្នុងរយៈសែសិបឆ្នាំនោះ? តើមិនមែនជាអ្នកដែលបានប្រព្រឹត្តអំពើបាប ហើយសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬ? ព្រះគម្ពីរខ្មែរសាកល តើព្រះទ្រង់ព្រះពិរោធនឹងនរណាអស់រយៈពេលសែសិបឆ្នាំ? មិនមែនជាពួកអ្នកដែលបានប្រព្រឹត្តបាប ដែលសាកសពពួកគេបានដួលនៅទីរហោស្ថានទេឬ? Khmer Christian Bible តើព្រះអង្គក្រោធចំពោះអ្នកណាអស់រយៈពេលសែសិបឆ្នាំ? តើមិនមែនចំពោះអស់អ្នកដែលបានប្រព្រឹត្តបាប ហើយសាកសពរបស់គេត្រូវចោលនៅទីរហោឋានទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គទ្រង់ព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាប ដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី អាល់គីតាប ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើអុលឡោះខឹងនឹងនរណាខ្លះ? ទ្រង់ខឹងនឹងអស់អ្នកដែលបានប្រព្រឹត្ដអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ? |
យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។
ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង
ចូរប្រាប់គេថា "ដូចដែលយើងមានព្រះជន្មរស់នៅ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងឮអ្នករាល់គ្នានិយាយ
ខ្មោចរបស់អ្នករាល់គ្នានឹងត្រូវដួលនៅទីរហោស្ថាននេះ រហូតដល់គ្រប់ចំនួន គឺអស់អ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាមនុស្សដែលបានរអ៊ូរទាំទាស់នឹងយើង
គឺពួកអ្នកដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះ គេបានស្លាប់ដោយគ្រោះកាច នៅចំពោះព្រះយេហូវ៉ា។
ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។