ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​រាល់​គ្នាមិន​ទទួល​ការ​វាយ​ប្រដៅ ដែល​គ្រប់​គ្នា​ត្រូវ​ទទួល​ទេ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់​ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​អ្នករាល់គ្នា​មិនដែលទទួល​ការប្រៀនប្រដៅ​ដែល​មនុស្ស​គ្រប់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ជា​កូន​ឥតខាន់ស្លា ហើយ​មិនមែន​ជា​កូន​ពិត​ទេ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ​ដែល​កូន​គ្រប់ៗ‍​គ្នា​ត្រូវ​ទទួល​ទេ​នោះ​ អ្នក​រាល់គ្នា​ជា​កូន​ក្លែងក្លាយ​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ទេ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​បងប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បងប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់‌ផ្ចាល​សោះ ជា​សេចក្ដី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​បង​ប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បង​ប្អូន​ជា​កូន​ឥត​ខាន់‌ស្លា​មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។

សូមមើលជំពូក



ហេព្រើរ 12:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដ​មែន ព្រះ​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។


ប៉ុន្តែ ពេល​ព្រះ‌អម្ចាស់​ជំនុំ‌ជម្រះ​យើង នោះ​ទ្រង់​វាយ​ផ្ចាល​យើង ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជាមួយ​លោកីយ៍។


ដ្បិត​ព្រះ‌អម្ចាស់​ប្រៀន​ប្រដៅ​អ្នក​ណា​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​ក៏​វាយផ្ចាល​អស់​ទាំង​កូន​ដែល​ព្រះ‌អង្គ​ទទួល» ។