ពេលមនុស្សទាំងអស់បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ គេក៏ញ័ររន្ធត់ ហើយថយទៅឈរពីចម្ងាយ
ហេព្រើរ 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាមិនមែនចូលមកដល់ភ្នំដែលអាចពាល់បាន ដែលមានភ្លើងឆេះ ដែលមានភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ Khmer Christian Bible អ្នករាល់គ្នាមិនបានចូលមកឯភ្នំដែលអាចប៉ះបាន មានភ្លើងឆេះ មានពពកខ្មួលខ្មាញ់ មានផ្សែងងងឹត មានខ្យល់ព្យុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនពុំបានចូលមកជិតភ្នំមួយ ដែលអាចពាល់បាន ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង មានខ្យល់ព្យុះនោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្ដីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ អាល់គីតាប បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ |
ពេលមនុស្សទាំងអស់បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ គេក៏ញ័ររន្ធត់ ហើយថយទៅឈរពីចម្ងាយ
ឯសិរីល្អរបស់ព្រះយេហូវ៉ា មើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ នៅចំពោះភ្នែកប្រជាជនអ៊ីស្រាអែល។
ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ប្រសិនបើការបម្រើសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរនៅលើបន្ទះថ្ម មានសិរីល្អជាខ្លាំង រហូតដល់ប្រជាជនអ៊ីស្រាអែល មិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីល្អនៅលើមុខរបស់លោក ហើយជាសិរីល្អដែលសាបសូន្យទៅ យ៉ាងហ្នឹងទៅហើយ
ដ្បិតបើការបម្រើរដែលនាំឲ្យមានទោស មានសិរីល្អទៅហើយ នោះការបម្រើដែលនាំឲ្យសុចរិត នឹងរឹតតែមានសិរីល្អជាបរិបូរ លើសជាងទៅទៀតមិនខាន!
អ្នករាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ឯភ្នំក៏មានភ្លើងឆាបឆេះឡើងដល់ផ្ទៃមេឃ ហើយក៏មានពពកងងឹតសូន្យសុង។
(នៅវេលានោះ ខ្ញុំបានឈរនៅចន្លោះព្រះយេហូវ៉ា និងអ្នករាល់គ្នា ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះយេហូវ៉ាប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាខ្លាចដោយព្រោះមានភ្លើង ហើយមិនបានឡើងទៅលើភ្នំនោះទេ)។ ព្រះអង្គមានព្រះបន្ទូលថា
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។