ចូរពិចារណាមើលកំផែងក្រុងនេះទៅ ហើយពិនិត្យមើលបន្ទាយក្រុងផង ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស ជំនាន់ក្រោយថា
ហាកាយ 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ អាល់គីតាប ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! |
ចូរពិចារណាមើលកំផែងក្រុងនេះទៅ ហើយពិនិត្យមើលបន្ទាយក្រុងផង ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស ជំនាន់ក្រោយថា
ផារ៉ោនវិលចូលទៅក្នុងដំណាក់របស់ខ្លួនវិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះឡើយ។
តែអស់អ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ា គេទុកឲ្យពួកបាវបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ។
គឺនឹងរស់នៅជាពិតប្រាកដ ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណា ហើយបែរចេញពីអំពើរំលងដែលខ្លួនបានប្រព្រឹត្តនោះ។
មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់គ្រប់ទាំងអស់ ដែលយើងបង្ហាញដល់អ្នក ដ្បិតបាននាំអ្នកមកនៅទីនេះ ប្រយោជន៍ឲ្យយើងបានបង្ហាញទាំងអស់នេះដល់អ្នក ដូច្នេះ ចូរប្រាប់ទាំងអស់ដែលអ្នកឃើញដល់ពួកវង្សអ៊ីស្រាអែលផង។
ពេលនោះ លោកប្រាប់ខ្ញុំថា៖ «ដានីយ៉ែលអើយ កុំខ្លាចអី ដ្បិតចាប់ពីថ្ងៃមុនដំបូង ដែលលោកបានតាំងចិត្តចង់យល់ ហើយបន្ទាបខ្លួននៅចំពោះព្រះរបស់លោក ព្រះអង្គឮពាក្យរបស់លោកហើយ រួចខ្ញុំបានមក ក៏ព្រោះតែពាក្យរបស់លោកដែរ។
កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង ហើយទ្រង់គិតរិះរកវិធីដើម្បីរំដោះដានីយ៉ែល។ ស្ដេចខំប្រឹងប្រែងជួយសង្គ្រោះលោក រហូតដល់ថ្ងៃលិច។
"កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ?"
ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ"។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ"។
ពេលគាត់ភ្ញាក់ដឹងខ្លួន នោះក៏គិតថា "អ្នកបម្រើដែលស៊ីឈ្នួលរបស់ឪពុកខ្ញុំទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ ខ្ញុំជិតដាច់ពោះស្លាប់ហើយ។
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
ចូរឲ្យម្នាក់ៗពិសោធមើលកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយបើឃើញថាល្អ នោះនឹងមានហេតុអួតខ្លួនចំពោះខ្លួនឯងផ្ទាល់ មិនមែនប្រៀបធៀបជាមួយអ្នកដទៃឡើយ។