ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 6:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់​យស និង​លុប​សេចក្ដី​ត្មះ‌តិះ​ដៀល ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នកនោះ​នឹង​ទទួលបាន​របួស និង​ភាពអាប់យស ហើយ​សេចក្ដីអាម៉ាស់​របស់អ្នកនោះ​នឹង​លុបចេញ​មិនបានឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​នោះ​នឹង​ទទួល​ទោស​បាត់‌បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាស​គេ​រហូត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់‌យស នឹង​លុប​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ

សូមមើលជំពូក

អាល់គីតាប

អ្នក​នោះ​នឹង​ទទួល​ទោស​បាត់‌បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាស​គេ​រហូត

សូមមើលជំពូក



សុភា‌សិត 6:33
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រៀប​ដូចជា​ទឹក​ដែល​រំពើក​ចុះ​ឡើង កូន​នឹង​មិន​អាច​ខ្ពង់​ខ្ពស់​បាន​ទេ ព្រោះ​កូន​បាន​ឡើង​ទៅ​លើ​គ្រែ​របស់​ពុក ហើយ​បាន​ធ្វើ​ឲ្យ​គ្រែ​របស់​ឪពុក​ទៅ​ជា​អាស្រូវ គឺ​កូន ឡើង​ទៅ​ដេក​ជា‌មួយ​ប្រពន្ធ​របស់​ពុក។


ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ​ពី​សេចក្ដី​បង្គាប់​ណា​មួយ​របស់​ព្រះ‌អង្គ ដរាប​អស់​ព្រះ‌ជន្ម មាន​តែ​រឿង​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ


តើ​ព្រះ​បាទ​សា​ឡូម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​សារ​តែ​ស្ត្រី​សាសន៍​ដទៃ​ទេ​ឬ? ក្នុង​ចំណោម​សាសន៍​ជា​ច្រើន គ្មាន​ស្តេច​ណា​មួយ​ដូច​ព្រះ​បាទ​សាឡូ​ម៉ូន​ឡើយ ព្រះ​របស់​ទ្រង់​បាន​ស្រឡាញ់​ទ្រង់ ព្រះ​បាន​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​បាន​អូស​ទាញ​ស្ដេច​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។


ឱ​ព្រះ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។


សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរ​សប្បាយ​ឡើង​វិញ។


ប៉ុន្តែ ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ។


ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង​សឹក​ទេ។


អ៊ីសាយ​បង្កើត​ស្តេច​ដាវីឌ ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន