ហើយមានរាជឱង្ការថា "សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានឲ្យមានម្នាក់ អង្គុយលើបល្ល័ង្ករបស់ទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញ"»។
សុភាសិត 23:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។ ព្រះគម្ពីរខ្មែរសាកល ឪពុករបស់មនុស្សសុចរិត ប្រាកដជាត្រេកអរយ៉ាងក្រៃលែង ហើយបុរសដែលផ្ដល់កំណើតដល់មនុស្សមានប្រាជ្ញា មុខជាអរសប្បាយនឹងកូននោះមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលុប ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកនៃមនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានសេចក្ដីអំណរដោយសារកូននោះ អាល់គីតាប ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលប់ ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។ |
ហើយមានរាជឱង្ការថា "សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានឲ្យមានម្នាក់ អង្គុយលើបល្ល័ង្ករបស់ទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញ"»។
ដូច្នេះ កុំលើកលែងទោសឲ្យគេឡើយ ដ្បិតបុត្រជាអ្នកមានប្រាជ្ញា បុត្រដឹងហើយថា ត្រូវប្រព្រឹត្តយ៉ាងណាចំពោះគេ ត្រូវឲ្យសក់ស្កូវគេចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម»។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តយើងបានរីករាយចុះ ដើម្បីឲ្យយើងអាចតបឆ្លើយចំពោះមនុស្ស ដែលដៀលតិះដល់យើង។
អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលវក់រកស្រីពេស្យា នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែ អ្នកនោះនឹងគ្រប់គ្រងលើកិច្ចការទាំងប៉ុន្មានដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសម្ដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ
មែនហើយ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះពីអ្នកក្នុងព្រះអម្ចាស់ផង! សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយក្នុងព្រះគ្រីស្ទផង។
ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតខ្ញុំ ប៉ុល មានវ័យចាស់ហើយ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រីស្ទយេស៊ូវទៀតផង