ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។
សុភាសិត 23:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើឯងជាមនុស្សល្មោភខ្លាំង ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកជាមនុស្សល្មោភស៊ី នោះចូរភ្ជង់កាំបិតនៅនឹងបំពង់កអ្នកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងជាមនុស្សល្មោភខ្លាំង នោះចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ អាល់គីតាប បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ |
ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។
កាលណាអ្នកអង្គុយបរិភោគភោជនាហារ ជាមួយអ្នកគ្រប់គ្រង ត្រូវពិចារណាអ្វីៗ ដែលនៅខាងមុខអ្នកចុះ
គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។