ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
សុភាសិត 23:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នកអង្គុយបរិភោគភោជនាហារ ជាមួយអ្នកគ្រប់គ្រង ត្រូវពិចារណាអ្វីៗ ដែលនៅខាងមុខអ្នកចុះ ព្រះគម្ពីរខ្មែរសាកល នៅពេលអ្នកអង្គុយហូបជាមួយមេគ្រប់គ្រង ចូរពិចារណាដោយយកចិត្តទុកដាក់នូវអ្វីដែលនៅចំពោះមុខអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាអ្នកអង្គុយរួមតុជាមួយអ្នកធំ តោងគិតថា តើនរណាអង្គុយនៅមុខអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងអង្គុយបរិភោគភោជនាហារជាមួយនឹងអ្នកគ្រប់គ្រង នោះត្រូវឲ្យឯងពិចារណាដល់អ្នកដែលអង្គុយនៅខាងមុខឯងចុះ អាល់គីតាប កាលណាអ្នកអង្គុយរួមតុជាមួយមួយអ្នកធំ តោងគិតថា តើនរណាអង្គុយនៅមុខអ្នក។ |
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
មនុស្សទាំងនេះជាស្នាមប្រឡាក់ នៅក្នុងពិធីដែលអ្នករាល់គ្នាប្រកបអាហារដោយចិត្តស្រឡាញ់ គេស៊ីផឹកដោយឥតក្រែង គេបំពេញតែក្រពះរបស់គេ គេជាពពកគ្មានទឹក ដែលរសាត់តាមខ្យល់ ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ជាសេចក្ដីស្លាប់ពីរដង ហើយត្រូវរលើងឫស