សុភាសិត 20:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កម្លាំងកាយជាសេចក្ដីអំនួតរបស់មនុស្សកំលោះ ហើយសក់ស្កូវជាគ្រឿងលម្អដល់មនុស្សចាស់។ ព្រះគម្ពីរខ្មែរសាកល ភាពរុងរឿងរបស់ពួកមនុស្សកំលោះ គឺកម្លាំងរបស់ពួកគេ ហើយសិរីរុងរឿងរបស់ចាស់ៗ គឺសក់ស្កូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំឡាំងកាយ ជាសេចក្ដីអំនួតរបស់មនុស្សកំឡោះ ហើយសក់ស្កូវជាគ្រឿងលំអដល់មនុស្សចាស់។ អាល់គីតាប កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។ |
ការវាយដោយរំពាត់ឲ្យត្រូវរបួស នោះនឹងសម្អាតអំពើអាក្រក់ចេញ ហើយការវាយដោយដំបង ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។
អ្នកត្រូវក្រោកឡើង ឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចម្រើន ហើយត្រូវកោតខ្លាចដល់ព្រះរបស់អ្នកដែរ យើងនេះជាព្រះយេហូវ៉ា។
ក្មេងរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះវរបិតា។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកមានកម្លាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមេកំណាចហើយ។