សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម រង់ចាំព្រះអង្គហើយ។
សុភាសិត 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ព្រះគម្ពីរខ្មែរសាកល សមត្ថភាពពិចារណានឹងថែរក្សាអ្នក ហើយការយល់ដឹងនឹងការពារអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង អាល់គីតាប ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន |
សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម រង់ចាំព្រះអង្គហើយ។
ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ
កុំចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបម្រុងឯង។
បើដែករិល ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបព្ចោញកម្លាំងខ្លាំង រីឯប្រាជ្ញាតែងជួយឲ្យមានជោគជ័យ។
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ