មនុស្សល្ងីល្ងើតែងសើចចំអក នឹងតង្វាយលើកលែងទោស តែមនុស្សទៀងត្រង់ នោះគាប់ព្រះហឫទ័យព្រះវិញ។
សុភាសិត 10:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។ ព្រះគម្ពីរខ្មែរសាកល ការធ្វើអាក្រក់ជាការសប្បាយដល់មនុស្សល្ងង់ រីឯប្រាជ្ញាជាការសប្បាយដល់មនុស្សដែលមានការយល់ដឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកម្សាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានដំរិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។ អាល់គីតាប មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកំសាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។ |
មនុស្សល្ងីល្ងើតែងសើចចំអក នឹងតង្វាយលើកលែងទោស តែមនុស្សទៀងត្រង់ នោះគាប់ព្រះហឫទ័យព្រះវិញ។
ឯការចម្កួតជាអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្ដីផ្អែមល្ហែមនៃបបូរមាត់ ក៏ចម្រើនចំណេះកាន់តែច្រើនឡើង។
ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។
ឱមនុស្សកំលោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំលោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះនឹងហៅឯងមកជំនុំជម្រះ ដោយព្រោះអំពើទាំងនេះជាមិនខាន។