ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា៖ «តើ​មែក​អូលីវ​ទាំង​ពីរ ដែល​នៅ​ក្បែរ​បំពង់​មាស​ទាំង​ពីរ បង្ហូរ​ប្រេង​ពណ៌​មាស ចេញ​នោះ​ជា​អ្វី?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​សួរ​គាត់​ម្ដងទៀត​ថា​៖ “តើ​មែក​ទាំង​ពីរ​របស់​ដើមអូលីវ ដែល​នៅក្បែរ​បំពង់​មាស​ទាំង​ពីរ​សម្រាប់​បង្ហូរ​ប្រេង​មាស​ចេញ​នោះ ជា​អ្វី​?”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សួរ​ទេវតា​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ​នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា ឯ​មែក​អូលីវ​ទាំង​២​នេះ នៅ​ក្បែរ​បំពង់​មាស​ទាំង​២ ដែល​បង្ហូរ​ប្រេង​សម្បុរ​មាស​ចេញ​នោះ តើ​ជា​អ្វី

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សួរ​ម៉ាឡា‌អ៊ីកាត់​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ​នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។

សូមមើលជំពូក



សាការី 4:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយុស នៅ​ខែ​ទី​ប្រាំមួយ ថ្ងៃ​ទី​មួយ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ហោរា​ហាកាយ បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ទេសា​ភិបាល​លើ​ស្រុក​យូដា និង​ដល់​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​ថា៖


ពេល​នោះ ខ្ញុំ​ក៏​សួរ​ទេវតា​ថា៖ «តើ​ដើម​អូលីវ​ទាំង​ពីរ ដែល​នៅ​ខាង​ស្តាំ ខាង​ឆ្វេង​ជើង​ចង្កៀង​នោះ​ជា​អ្វី?»


ទេវតា​សួរ​មក​ខ្ញុំ​ថា៖ «តើ​អ្នក​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ?»។ ខ្ញុំ​ឆ្លើយ​ថា៖ «មិន​ស្គាល់​ទេ លោក​ម្ចាស់»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​អាច​នឹង​ផឹក​ពី​ពែង​ខ្ញុំ [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​មែន តែ​ដែល​អង្គុយ​នៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ‌វរបិតា​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​ប៉ុណ្ណោះ»។


អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ចង្កៀង​ទាំង​ពីរ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី ។