ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។
លោកុប្បត្តិ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ វានឹងត្រូវធ្វើជាបាវបម្រើដល់បងប្អូនរបស់វា»។ ព្រះគម្ពីរខ្មែរសាកល នោះគាត់ក៏និយាយថា៖ “កាណានត្រូវបណ្ដាសាហើយ! វានឹងទៅជាបាវបម្រើរបស់បាវបម្រើ ដល់បងប្អូនរបស់វា”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ! សូមឲ្យបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបំរើដល់ពួកបាវរបស់បងប្អូនវា អាល់គីតាប គាត់ក៏ពោលថា៖ «កាណានត្រូវបណ្តាសាហើយ! សូមឲ្យបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។ |
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។
ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
ឯហាំ ជាឪពុករបស់កាណាន បានឃើញឪពុកនៅអាក្រាតដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀត ដែលនៅខាងក្រៅ។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប គេជាបាវបម្រើរបស់អំពើបាបហើយ។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលមើលងាយឪពុកម្តាយរបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
អ្នកនឹងត្រូវបណ្ដាសាលើផលដែលកើតពីពោះរបស់អ្នក លើផលដែលកើតពីដីរបស់អ្នក លើផលដែលចម្រើនពីហ្វូងគោរបស់អ្នក និងលើកូនពីហ្វូងចៀមរបស់អ្នក។
ដូច្នេះ ឥឡូវនេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! អ្នករាល់គ្នានឹងមិនដែលរួចផុតពីការធ្វើជាបាវបម្រើឡើយ គឺជាអ្នកកាប់ឧស និងដងទឹកសម្រាប់ដំណាក់នៃព្រះរបស់ខ្ញុំជានិច្ច»។
ប៉ុន្ដែ នៅថ្ងៃនោះ លោកយ៉ូស្វេបានតម្រូវគេឲ្យធ្វើជាអ្នកកាប់ឧស ហើយដងទឹកសម្រាប់ក្រុមជំនុំ និងសម្រាប់អាសនារបស់ព្រះយេហូវ៉ា នៅកន្លែងដែលព្រះអង្គជ្រើសរើស រហូតដល់សព្វថ្ងៃ។