Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:25 - ព្រះគម្ពីរខ្មែរសាកល

25 នោះ​គាត់​ក៏​និយាយថា​៖ “កាណាន​ត្រូវបណ្ដាសា​ហើយ​! វា​នឹង​ទៅជា​បាវបម្រើ​របស់​បាវបម្រើ ដល់​បងប្អូន​របស់វា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដា‌សា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​បង‌ប្អូន​របស់​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដាសា​ហើយ! សូម​ឲ្យ​បងប្អូន​របស់​វា​ប្រើ​វា ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​គាត់​និយាយ​ថា កាណាន​ត្រូវ​បណ្តាសា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​ពួក​បាវ​របស់​បង​ប្អូន​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

25 គាត់​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្តាសា​ហើយ! សូម​ឲ្យ​បង‌ប្អូន​របស់​វា​ប្រើ​វា ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ពស់​ថា​៖ “ដោយព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ ឯង​ត្រូវបណ្ដាសា​លើសជាង​សត្វស្រុក​ទាំងអស់ ក៏​លើសជាង​សត្វព្រៃ​ទាំងអស់​នៃទីវាល​ដែរ គឺ​ឯង​ត្រូវ​លូន​នឹង​ពោះ​ឯង ហើយ​ឯង​ត្រូវ​ស៊ី​ធូលីដី ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ឯង​។


ឥឡូវនេះ អ្នក​ត្រូវបណ្ដាសា​ហើយ គឺ​ពី​ដី​ដែល​បាន​ហា​មាត់​វា​ទទួល​ឈាម​របស់​ប្អូនប្រុស​អ្នក​ពី​ដៃ​អ្នក​។


កំហឹង​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​សាហាវ សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​ឃោរឃៅ​។ យើង​នឹង​បំបែក​ពួកគេ​ចេញ​នៅក្នុង​យ៉ាកុប ហើយ​កម្ចាត់កម្ចាយ​ពួកគេ​នៅក្នុង​អ៊ីស្រាអែល​។


ពួក​កូនប្រុស​របស់​ណូអេ​ដែល​ចេញ​ពី​ទូកធំ មាន​សិម ហាំ និង​យ៉ាផែត រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន​។


រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន ក៏​ប្រាប់​បងប្អូន​ទាំង​ពីរ​នាក់​របស់គាត់​នៅ​ខាងក្រៅ​។


កាល​ណូអេ​ស្វាង​ស្រា​ហើយ គាត់​ក៏​ដឹង​អ្វីដែល​កូនពៅ​របស់គាត់​បាន​ធ្វើ​ដល់​គាត់


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ប្រព្រឹត្តបាប ជា​ទាសករ​របស់​បាប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម