ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​វិញ ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែន‌ដី​នៅ​ឡើយ។ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ចាប់​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ព្រាប​នោះ​រក​ទីសម្រាក​សម្រាប់​បាត​ជើង​វា​មិនបានឡើយ​។ វា​បាន​ត្រឡប់មក​រក​គាត់​ក្នុង​ទូកធំ​វិញ ដ្បិត​នៅតែ​មាន​ទឹក​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​វា ហើយ​យក​វា​មក​ក្នុង​ទូកធំ​ជាមួយ​គាត់​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ លោក​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រាប​នោះ​រក​កន្លែង​ណា​នឹង​ទំ​គ្មាន បាន​ជា​វិល​មក​ឯ​គាត់​ក្នុង​ទូក​វិញ ពី​ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែនដី​នៅ​ឡើយ នោះ​គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក​ក្នុង​ទូក​វិញ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​គាត់​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ គាត់​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ​ចូល​មក​ក្នុង​ទូក​ធំ ជា​មួយ​គាត់​វិញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 8:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត


បន្ទាប់​មក លោក​ក៏​លែង​ព្រាប​មួយ​ទៀត​ឲ្យ​ទៅ ដើម្បី​ឲ្យ​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ដល់​ដី ឬ​យ៉ាង​ណា


ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​រក ទី​សម្រាក​របស់​ខ្លួន​វិញ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​ព្រះ​គុណ​ហើយ។


តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប?


ប៉ុន្តែ ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៅ​តាម​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន។


«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។


ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។


ក្នុង​ចំណោម​សាសន៍​ទាំង​នោះ អ្នក​នឹង​រក​សេចក្ដី​ស្រាក​ស្រាន្ត​មិន​បាន ក៏​នឹង​គ្មាន​កន្លែង​សម្រាក​សម្រាប់​បាត​ជើង​របស់​អ្នក​ដែរ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​អ្នក​ស្រវាំង​ទៅ ហើយ​ឲ្យ​ព្រលឹង​អ្នក​ព្រួយ​លំបាក។