ហើយក៏លែងសត្វក្អែកមួយឲ្យចេញទៅ តែសត្វនោះហើរទៅហើរមក រហូតទាល់តែទឹកបានរីងស្ងួតពីផែនដី។
លោកុប្បត្តិ 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកក៏លែងព្រាបមួយទៀតឲ្យទៅ ដើម្បីឲ្យដឹងថា ទឹកបានស្រកចុះដល់ដី ឬយ៉ាងណា ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក គាត់លែងព្រាបមួយដែលនៅជាមួយគាត់ ដើម្បីមើលថាទឹកបានស្រកពីផ្ទៃផែនដីហើយឬនៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកបានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏លែងព្រាប១ដែរ ដើម្បីឲ្យដឹងថាទឹកបានស្រកពីដីទៅហើយឬនៅ អាល់គីតាប បន្ទាប់មក គាត់បានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។ |
ហើយក៏លែងសត្វក្អែកមួយឲ្យចេញទៅ តែសត្វនោះហើរទៅហើរមក រហូតទាល់តែទឹកបានរីងស្ងួតពីផែនដី។
តែព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកវិញ ព្រោះទឹកនៅពេញលើផែនដីនៅឡើយ។ ដូច្នេះ លោកក៏លូកដៃទៅចាប់ព្រាបនោះ ចូលមកក្នុងទូកវិញ។
៙ មើល៍ ឯងស្រស់បស់ល្អ មាសសម្លាញ់អើយ មើល៍ ឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។
ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យយើងឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។