ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។
លោកុប្បត្តិ 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងខ្លួនគេ និងគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់ទាំងសត្វលូនវារលើដីតាមពូជ ហើយគ្រប់សត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ក៏មានសត្វព្រៃគ្រប់ប្រភេទតាមពូជរបស់វា សត្វស្រុកគ្រប់ប្រភេទតាមពូជរបស់វា សត្វលូនវារគ្រប់ប្រភេទដែលលូនវារលើដីតាមពូជរបស់វា ព្រមទាំងបក្សាបក្សីគ្រប់ប្រភេទតាមពូជរបស់វា គឺសត្វស្លាបគ្រប់ប្រភេទទាំងអស់ នៅជាមួយពួកគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មានតាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាបក៏ចូលជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងខ្លួនគេហើយគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ នឹងអស់សត្វលូនវារនៅដីតាមពូជ ហើយគ្រប់ទាំងសត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់ អាល់គីតាប សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មាន តាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាប ក៏ចូលជាមួយដែរ។ |
ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យផែនដីកើតចេញជាពពួកសត្វចតុប្បាទតាមពូជ គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ» នោះក៏កើតមានដូច្នោះមែន។
ឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយ អ្នកត្រូវនាំយកសត្វមួយគូៗគ្រប់ទាំងពូជ ទាំងឈ្មោលទាំងញី ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។
នៅថ្ងៃដដែលនោះ លោកណូអេ និងកូនប្រុសៗរបស់លោក គឺសិម ហាំ និងយ៉ាផែត ព្រមទាំងប្រពន្ធលោកណូអេ និងកូនប្រសាស្រីទាំងបី បាននាំគ្នាចូលទៅក្នុងទូក
សត្វទាំងនោះនាំគ្នាចូលទាំងគូៗទៅក្នុងទូកជាមួយលោកណូអេ គឺសាច់ដែលមានដង្ហើមជីវិតទាំងអស់។