លោកុប្បត្តិ 48:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូសែបឃើញឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះលោកមិនពេញចិត្តឡើយ លោកក៏លើកដៃឪពុកចេញពីក្បាលអេប្រាអិម ទៅដាក់លើក្បាលម៉ាណាសេ។ ព្រះគម្ពីរខ្មែរសាកល នៅពេលយ៉ូសែបឃើញថាឪពុកគាត់បានដាក់ដៃស្ដាំលើក្បាលរបស់អេប្រាអិម នោះគាត់មិនពេញចិត្តទេ ក៏ចាប់ដៃរបស់ឪពុកយកចេញពីលើក្បាលរបស់អេប្រាអិមទៅលើក្បាលរបស់ម៉ាណាសេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូសែបឃើញថា ឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះគាត់មិនសុខចិត្តឡើយ ក៏ចាប់ដៃឪពុក ចង់លើកចេញពីក្បាលអេប្រាអិម ទៅដាក់លើក្បាលម៉ាន៉ាសេវិញ អាល់គីតាប យូសុះឃើញឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអ៊ីមដូច្នេះ គាត់មិនពេញចិត្តទេ។ គាត់ទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។ |
អំពើដែលគាត់បានប្រព្រឹត្តនេះ អាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះអង្គក៏ប្រហារគាត់ដែរ។
ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។
លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់ពុកលើក្បាលវាឯណេះវិញ»។
ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
ព្រះមិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះ ទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល។
ក្រែងព្រះយេហូវ៉ាទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចព្រះអង្គបង្វែរសេចក្ដីក្រោធចេញពីអ្នកនោះវិញ។
កាលប្រជាជននាំគ្នារអ៊ូរទាំអំពីការលំបាករបស់គេនៅនឹងព្រះកាណ៌ព្រះយេហូវ៉ា នោះព្រះអង្គបានឮ ហើយសេចក្ដីខ្ញាល់របស់ព្រះអង្គក៏ឆួលឡើង។ ពេលនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ឆេះនៅកណ្ដាលគេ ទាំងឆេះបំផ្លាញផ្នែកខ្លះនៃជាយជំរំ។
ពេលនោះ បាឡាមពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «ខ្ញុំប្របាទបានធ្វើបាបហើយ ដ្បិតខ្ញុំប្របាទមិនបានដឹងថាលោកម្ចាស់ឈរតាមផ្លូវទាស់នឹងខ្ញុំប្របាទទេ។ ដូច្នេះ ប្រសិនបើការនេះជាសេចក្ដីអាក្រក់នៅចំពោះលោកម្ចាស់ នោះខ្ញុំប្របាទនឹងត្រឡប់ទៅវិញ»។
ទោះជាកូនទាំងពីរមិនទាន់កើត ហើយមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ (ដើម្បីឲ្យគម្រោងការជ្រើសរើសរបស់ព្រះបានជាប់នៅ
បន្ទាប់មក នេះជាចំណែកដែលបានចែកឲ្យកុលសម្ព័ន្ធម៉ាណាសេ ដ្បិតគាត់ជាកូនច្បងរបស់លោកយ៉ូសែប។ ម៉ាគារជាកូនច្បងរបស់ម៉ាណាសេ និងជាឪពុករបស់កាឡាដ គាត់បានទទួលស្រុកកាឡាដ និងស្រុកបាសាន ព្រោះគាត់ជាអ្នកចម្បាំង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។