ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​ទូល‌បង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​គោ និង​របស់​ទ្រព្យ​ទាំង​អស់​មក​ដែរ ឥឡូវ​នេះ ពួក‌គេ​នៅ​ស្រុក​កូសែន​ឯ​ណោះ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​ចូលទៅ​ទូល​ផារ៉ោន​ថា​៖ “ឪពុក និង​បងប្អូន​របស់ខ្ញុំព្រះបាទ ព្រមទាំង​ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ ហើយ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន បាន​មក​ពី​ដែនដី​កាណាន​ហើយ​។ មើល៍! ពួកគេ​នៅ​ស្រុក​កូសែន”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ឪពុក និង​បងប្អូន​របស់​ទូលបង្គំ​បាន​មក​ពី​ស្រុក​កាណាន ទាំង​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ផង ឥឡូវ​នេះ គេ​នៅ​តំបន់​កូសែន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ឪពុក នឹង​បង​ប្អូន​ទូលបង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​ចៀម​ហ្វូង​គោ នឹង​របស់​ទ្រព្យ​ទាំង​អស់​មក​ផង មើល គេ​នៅ​ឯ​ស្រុក​កូសែន​ឯ​ណោះ

សូមមើលជំពូក

អាល់គីតាប

យូសុះ​ទៅ​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​ខ្ញុំ​បាន​មក​ពី​ស្រុក​កាណាន ទាំង​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន មក​ជា​មួយ​ផង ឥឡូវ​នេះ គេ​នៅ​តំបន់​កូសែន»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន នៅជិត​កូន គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ទាំង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​ផង។


កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា បង‌ប្អូន​របស់​លោក​យ៉ូសែប​បាន​មក​ដល់ នោះ​ទាំង​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សប្បាយ​ចិត្ត។


លោក​អ៊ីស្រា‌អែល បាន​ចាត់​យូដា​ឲ្យ​ទៅ​មុន ទៅ​ជួប​លោក​យ៉ូសែប ដើម្បី​សួរ​ផ្លូវ​ដែល​ត្រូវ​នាំ​លោក​ចូល​ទៅ​ក្នុង​ស្រុក​កូសែន។ កាល​គេ​ចូល​មក​ដល់​ស្រុក​កូសែន


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ៗ និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​ទាំង​អស់​ថា៖ «ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ស្ដេច​ថា "បង‌ៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូល​បង្គំ​ដែល​នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ទូល​បង្គំ​ហើយ។


នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។


ប៉ុន្ដែ នៅ​ថ្ងៃ​នោះ យើង​នឹង​ញែក​ស្រុក​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា យើង​នៅ​កណ្ដាល​ផែន‌ដី​នេះ។


មាន​តែ​នៅ​ស្រុក​កូសែន​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ព្រឹល។


ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ញែក​ជា​បរិសុទ្ធ និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ញែក​ជា​បរិសុទ្ធ សុទ្ធ​តែ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង‌ប្អូន​ឡើយ