កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
លោកុប្បត្តិ 46:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់អ៊ីសាខារ មានថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកអ៊ីសាខារមាន ថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ូប នឹងស៊ីមរ៉ុន អាល់គីតាប កូនប្រុសរបស់អ៊ីសាខារមាន ថូឡា ពូវ៉ាយ៉ូប និងស៊ីមរ៉ូន។ |
កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
ខាងពួកកូនចៅអ៊ីសាខារ មានមនុស្សដែលអាចសម្គាល់ពេលវេលា អាចដឹងថាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមានពីររយនាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់។
ចំពោះកុលសម្ព័ន្ធសាប់យូឡូន លោកថ្លែងថា៖ «ឱសាប់យូឡូនអើយ ចូរអរសប្បាយក្នុងកាលដែលអ្នកចេញទៅ ឯអ៊ីសាខារវិញ ចូរអរសប្បាយនៅក្នុងជំរំរបស់អ្នកចុះ។