ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «សូម​មក​ជិត​ខ្ញុំ​មក៍» គេ​ក៏​ចូល​ទៅ​ជិត។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប ជា​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់ឲ្យ​គេ​នៅ​ស្រុក​អេស៊ីព្ទ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់​ថា​៖ “សូម​ចូលមកជិត​ខ្ញុំ”។ ពួកគេ​ក៏​ចូលមកជិត នោះ​គាត់​ក៏​និយាយថា​៖ “ខ្ញុំ​ជា​យ៉ូសែប​ប្អូនប្រុស​របស់ពួកបង ដែល​ពួកបង​បាន​លក់​ខ្ញុំ​មក​អេហ្ស៊ីប​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឲ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​យ៉ូសែប​និយាយ​ទៅ​បង​ប្អូន​ថា សូម​មក​ជិត​ខ្ញុំ គេ​ក៏​ចូល​ទៅ​ជិត រួច​គាត់​ប្រាប់​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ

សូមមើលជំពូក

អាល់គីតាប

យូសុះ​និយាយ​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​គាត់។ គាត់​និយាយ​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យូសុះ​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឲ្យ​គេ នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។


ពេល​នោះ បងៗ​របស់​លោក​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ហើយពោល​ថា៖ «មើល៍! យើងខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ប្អូន​ហើយ»។


តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»


បុព្វ‌បុរស​ទាំង​នោះ​ក៏​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​គង់​ជា‌មួយ​លោក


គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន