លោកុប្បត្តិ 45:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកថើបបងៗទាំងអស់ ហើយយំទាំងអស់គ្នា រួចមក បងប្អូនរបស់លោកក៏សំណេះសំណាលជាមួយលោក។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏ថើបបងប្រុសទាំងអស់របស់គាត់ ហើយយំឱបពួកគេ។ បន្ទាប់មក បងប្អូនរបស់គាត់និយាយជាមួយគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកថើបបងៗទាំងអស់ ទាំងយំទៀតផង រួចហើយ បងប្អូនលោកក៏និយាយសំណេះសំណាលជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។ អាល់គីតាប បន្ទាប់មក គាត់ថើបបងៗទាំងអស់ ទាំងយំទៀតផង។ រួចហើយ បងប្អូនគាត់ក៏និយាយសំណេះសំណាលជាមួយគាត់។ |
កាលលោកឡាបាន់បានឮដំណឹងអំពីលោកយ៉ាកុប ជាកូនរបស់ប្អូនស្រីគាត់ គាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបក៏រៀបរាប់ដំណើររឿងទាំងនោះប្រាប់លោកឡាបាន់
ពេលនោះ លោកងាកចេញពីពួកគេ ហើយយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយកស៊ីម្មានចេញពីចំណោមពួកគេ ហើយចងគាត់នៅមុខពួកគេ។
ពេលនោះ លោកយ៉ូសែបស្ទុះទៅឱបកបេនយ៉ាមីនជាប្អូន ហើយយំ ឯបេនយ៉ាមីនក៏យំឱបកលោកដែរ។
កាលដំណឹងនោះបានឮទៅដល់ដំណាក់របស់ផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបបានមកដល់ នោះទាំងផារ៉ោន និងពួកមហាតលិករបស់ស្ដេចសប្បាយចិត្ត។
លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។
យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡុមមក ទ្រង់ក៏ចូលទៅគាល់ស្តេច ឱនអង្គ ក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្ដេចក៏ថើបអាប់សាឡុម។
៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកអើរ៉ុនថា៖ «ចូរទៅជួបម៉ូសេនៅទីរហោស្ថាន»។ លោកក៏ទៅ បានជួបគ្នានៅភ្នំរបស់ព្រះ ហើយថើបគ្នា។
ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។
នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់។
សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យកូនបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្តីមួយទៀតរៀងខ្លួនចុះ» រួចគាត់ក៏ថើបនាងទាំងពីរ ហើយគេឡើងសំឡេងយំទាំងអស់គ្នា។
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។
កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់បីដង រួចក៏ឱបគ្នាថើបដោយយំទាំងពីរនាក់ ឯដាវីឌយំខ្លាំងជាង