ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ឆ្លើយ​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​ទេ ហើយ​ក៏​សុខ​សប្បាយ​ដែរ»។ រួច​គេ​ក៏​ឱន​ក្បាល​គោរព​លោក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ឆ្លើយថា​៖ “ឪពុក​របស់យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក គាត់​សុខសប្បាយ ហើយ​នៅតែ​នៅរស់​ទេ”។ រួច​ពួកគេ​ឱនក្បាលចុះ ហើយ​ថ្វាយបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​តប​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ឆ្លើយ​ថា ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក​គាត់​រស់​នៅ​ហើយ​សុខ​សប្បាយ​ជា​ទេ រួច​ក៏​ឱន​គោរព​ដល់​គាត់។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​តប​ថា៖ «បាទ​លោក ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​អោន​កាយ​ក្រាប​គោរព​យូសុះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​នៅ​ស្រែ នោះ​កណ្ដាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល៍ កណ្ដាប់​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ ហើយ​ក្រាប​គោរព​កណ្ដាប់​របស់​ខ្ញុំ»។


កាល​លោក​យ៉ូសែប​បាន​មក​ដល់​ផ្ទះ ពួក​គេ​ក៏​យក​ជំនូន​ដែល​គេ​បាន​កាន់​ចូល​មក​ក្នុង​ផ្ទះ ជូន​ដល់​លោក ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​លោក។


នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្ដេច​សូល ទាំង​មាន​សម្លៀក‌បំពាក់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល។ ពេ​ល​បាន​ជួប​ដាវីឌ គាត់​ក៏​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព។


កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ​បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទម្លាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។


បាត‌សេ‌បា​បាន​ឱន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មក​មាន​ការ​អ្វី?»


កាល​យេហូ‌យ៉ា‌ដា​បាន​ស្លាប់​ទៅ​ហើយ ពួក​ដែល​ជា​ប្រធាន​ក្នុង​ស្រុក​យូដា គេ​ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ដល់​ស្តេច ហើយ​ទ្រង់​ក៏​ស្តាប់​តាម​គេ។


លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។