លោកុប្បត្តិ 43:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱលោកម្ចាស់ខ្ញុំអើយ លើកមុនយើងខ្ញុំបានចុះមកទិញស្បៀងអាហារ ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “ឱលោកម្ចាស់នៃខ្ញុំអើយ លើកមុនយើងខ្ញុំពិតជាចុះមកដើម្បីទិញស្បៀងអាហារមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្ដងរួចមកហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ អាល់គីតាប «សូមទោសលោក យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្តងរួចមកហើយ។ |
លុះទៅដល់កន្លែងឈប់សម្រាកតាមផ្លូវ មានពួកគេម្នាក់បានស្រាយបាវ យកចំណីឲ្យលាស៊ី ស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ។
កាលគេបានចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញកញ្ចប់ប្រាក់របស់គេរៀងៗខ្លួននៅក្នុងបាវ។ កាលគេឃើញកញ្ចប់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យញ័រជាខ្លាំង។
គេក៏ចូលទៅជិតអ្នកមើលខុសត្រូវផ្ទះរបស់លោកយ៉ូសែប ហើយនិយាយទៅគាត់នៅមាត់ទ្វារផ្ទះថា៖
ហើយពេលយើងខ្ញុំបានទៅដល់កន្លែងសម្រាក យើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់រៀងៗខ្លួននៅក្នុងមាត់បាវ គឺប្រាក់របស់យើងខ្ញុំនៅគ្រប់ចំនួន។ ឥឡូវនេះ យើងខ្ញុំបានយកប្រាក់នោះមកវិញហើយ
ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។
ពួកគេឆ្លើយថា៖ «លោកនោះបានសាកសួរយើងខ្ញុំល្អិតល្អន់ណាស់ អំពីយើងខ្ញុំ និងញាតិសន្តានរបស់យើងថា "តើឪពុកឯងរាល់គ្នានៅរស់ទេឬ? តើមានប្អូនម្នាក់ទៀតឬទេ?" យើងខ្ញុំក៏បានរៀបរាប់ប្រាប់លោកតាមសំណួររបស់លោក។ ធ្វើដូចម្ដេចឲ្យពួកយើងដឹងបានថា លោកនោះនឹងប្រាប់ឲ្យយើងនាំប្អូនចុះទៅដូច្នេះ?»។
ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីន្នាក់នេះនៅផ្ទះជាមួយគ្នា ខ្ញុំបានសម្រាលកូនមួយ នៅពេលដែលនាងនៅក្នុងផ្ទះនោះ។