ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«លោក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​ចោទ​ថា​យើង​ជា​អ្នក​ស៊ើប‌ការណ៍​ស្រុក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“បុរស​ម្នាក់​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​កាច​នឹង​ពួកយើង ហើយ​ចាត់ទុក​ពួកយើង​ជា​អ្នកដែល​ស៊ើបការណ៍​ស្រុក​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ជម្រាប​ឪពុក​ថា៖ «លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹង‌រ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើប‌ការណ៍​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ដែល​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ជម្រាប​ឪពុក​ថា៖ «អ្នក​ដែល​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹង​រ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើប​ការ​ទៀត​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:30
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក តែ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​ស្បថ​នឹង​ព្រះ​ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត‌ការណ៍​មែន»។


កាល​គេ​បាន​មក​ជួប​លោក​យ៉ាកុប ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​គេ​ថា៖


កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ក៏​ស្គាល់​ពួក‌គេ តែ​លោក​ធ្វើ​ដូច​ជា​អ្នក​ដទៃ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក‌គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?» គេ​ឆ្លើយ​ថា៖ «មក​ពី​ស្រុក​កាណាន ដើម្បី​ទិញ​ស្បៀង​អាហារ»។


ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សប្ដិ​ដែល​លោក​បាន​យល់​សប្តិ​អំពី​បងៗ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ពួកឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ដើម្បី​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ​ហើយ»។