ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមានបងប្អូនដប់ពីរនាក់ ជាកូនមានឪពុកតែមួយនៅស្រុកកាណានសព្វថ្ងៃនេះ កូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ ហើយកូនមួយទៀតមិននៅទេ»។
លោកុប្បត្តិ 42:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ ក៏ចុះទៅទិញស្រូវនៅស្រុកអេស៊ីព្ទ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកបងប្រុសដប់នាក់របស់យ៉ូសែបក៏ចុះទៅទិញស្រូវពីអេហ្ស៊ីប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ អាល់គីតាប បងៗរបស់យូសុះទាំងដប់នាក់ ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប |
ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមានបងប្អូនដប់ពីរនាក់ ជាកូនមានឪពុកតែមួយនៅស្រុកកាណានសព្វថ្ងៃនេះ កូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ ហើយកូនមួយទៀតមិននៅទេ»។
លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ដូច្នេះ ចូរអ្នករាល់គ្នាចុះទៅទិញស្រូវពីទីនោះមក ដើម្បីឲ្យយើងបានរស់នៅ កុំឲ្យស្លាប់»។
ប៉ុន្ដែ លោកយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ទៅជាមួយបងៗទេ ព្រោះលោកខ្លាចក្រែងមានគ្រោះថ្នាក់ដល់វា។
ដូច្នេះ កូនៗរបស់លោកអ៊ីស្រាអែលក៏ទៅជាមួយអស់អ្នកដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់ដែរ។