នៅថ្ងៃទីបី កាលគេនៅឈឺនៅឡើយ នោះកូនលោកយ៉ាកុបពីរនាក់ គឺស៊ីម្មាន និងលេវី ជាបងរបស់នាងឌីណា ក៏យកដាវកាន់រៀងខ្លួន ចូលទៅក្នុងទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់ប្រុសៗទាំងអស់។
លោកុប្បត្តិ 42:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកងាកចេញពីពួកគេ ហើយយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយកស៊ីម្មានចេញពីចំណោមពួកគេ ហើយចងគាត់នៅមុខពួកគេ។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបក៏បែរចេញពីពួកគេទៅយំ រួចត្រឡប់មកនិយាយជាមួយពួកគេវិញ ក៏យកស៊ីម្មានពីពួកគេ ហើយចងគាត់នៅចំពោះភ្នែកពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយ៉ូសែបបានយកលោកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។ អាល់គីតាប យូសុះចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចគាត់វិលមកនិយាយជាមួយពួកគេវិញ។ យូសុះបានយកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។ |
នៅថ្ងៃទីបី កាលគេនៅឈឺនៅឡើយ នោះកូនលោកយ៉ាកុបពីរនាក់ គឺស៊ីម្មាន និងលេវី ជាបងរបស់នាងឌីណា ក៏យកដាវកាន់រៀងខ្លួន ចូលទៅក្នុងទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់ប្រុសៗទាំងអស់។
សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ប្រោសប្រទានឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យលោកអនុញ្ញាតឲ្យបងឯង និងបេនយ៉ាមីនត្រឡប់មកវិញដែរ។ ចំណែកឯពុក បើពុកត្រូវអស់កូន ឲ្យពុកអស់ទៅចុះ!»។
គាត់ឆ្លើយថា៖ «ចូរសុខសាន្តចុះ កុំខ្លាចអ្វីឡើយ គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នាទេ ដែលបានដាក់ទ្រព្យក្នុងបាវរបស់អ្នករាល់គ្នា ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ»។ បន្ទាប់មក គាត់ក៏នាំស៊ីម្មានចេញមកជួបពួកគេ។
ពេលនោះ លោកយ៉ូសែបក៏ប្រញាប់ប្រញាល់ចេញទៅរកកន្លែងយំ ព្រោះលោកមានចិត្តក្តួលអាណិតដល់ប្អូនជាខ្លាំង ហើយលោកក៏ចូលទៅយំនៅក្នុងបន្ទប់។
ពេលនោះ លោកយ៉ូសែបមិនអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជិតលោកបានឡើយ ហើយលោកក៏ស្រែកឡើងថា៖ «ចូរឲ្យមនុស្សទាំងអស់ថយចេញពីខ្ញុំទៅ!»។ ដូច្នេះ ពេលលោកយ៉ូសែបប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់ នោះគ្មានអ្នកណាផ្សេងទៀតនៅជាមួយឡើយ។
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។
កាលព្រះអង្គយាងទៅជិតដល់ ទតឃើញទីក្រុងហើយ នោះទ្រង់ក៏ព្រះកន្សែងនឹងក្រុងនោះថា៖
ប្រសិនបើអវយវៈណាមួយឈឺ នោះទាំងអស់ឈឺជាមួយគ្នា បើអវយវៈណាមួយបានតម្កើងឡើង នោះទាំងអស់ក៏រីករាយជាមួយដែរ។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។