មេកងរក្សាស្ដេចបានប្រគល់អ្នកទាំងពីរទៅឲ្យលោកយ៉ូសែបមើលខុសត្រូវ ហើយគេនៅជាប់ឃុំឃាំងជាយូរថ្ងៃ។
លោកុប្បត្តិ 42:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏យកពួកគេទាំងអស់គ្នាទៅឃុំឃាំងអស់រយៈពេលបីថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យ៉ូសែបក៏ដាក់ពួកគេនៅក្នុងទីឃុំឃាំងជាមួយគ្នាបីថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគេឃុំឃាំងបងៗ អស់រយៈពេលបីថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ឃុំគេទុកនៅអស់៣ថ្ងៃ។ អាល់គីតាប បន្ទាប់មក យូសុះបញ្ជាឲ្យគេឃុំឃាំងបងៗ អស់រយៈពេលបីថ្ងៃ។ |
មេកងរក្សាស្ដេចបានប្រគល់អ្នកទាំងពីរទៅឲ្យលោកយ៉ូសែបមើលខុសត្រូវ ហើយគេនៅជាប់ឃុំឃាំងជាយូរថ្ងៃ។
លោកក៏សួរមហាតលិកទាំងពីររបស់ផារ៉ោន ដែលជាប់ឃុំឃាំងជាមួយគ្នានៅក្នុងគុកចៅហ្វាយរបស់លោកថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ?»
កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើព្រះអង្គ ហើយក៏បានឃុំទូលបង្គំ និងមេអ្នកដុតនំ នៅក្នុងគុករបស់មេកងរក្សាព្រះអង្គ
៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។
គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយ ដែលប្រមូលទុកក្នុងរណ្ដៅ ហើយនឹងត្រូវឃុំនៅក្នុងគុក ក្រោយមកជាយូរថ្ងៃ គេត្រូវរងទោស
គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។
ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។