មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។
លោកុប្បត្តិ 41:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្ដេចក៏ផ្ទំលក់ទៅវិញ ហើយយល់សប្ដិម្ដងទៀត ឃើញមានស្រូវប្រាំពីរកួរ មានគ្រាប់ធំថ្លោសល្អ លូតចេញមកពីដើមតែមួយ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ទ្រង់ផ្ទំលក់ ហើយយល់សុបិនម្ដងទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរថ្លោសៗល្អលូតចេញពីដើមតែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ផ្ទំលក់ទៅវិញ ក៏សុបិននិម្មិតទៀតថា មានគួរស្រូវ៧មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១ អាល់គីតាប បន្ទាប់មក ស្តេចដេកលក់សាជាថ្មី ហើយសុបិនម្តងទៀត។ ស្តេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ |
មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។
គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។
រួចមក មានស្រូវប្រាំពីរកួរតូចៗ ដែលស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ។
ក៏បានបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូល ហើយអ្នកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ។