ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
លោកុប្បត្តិ 41:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «យើងជាផារ៉ោន នៅក្នុងស្រុកអេស៊ីព្ទទាំងមូល បើគ្មានការអនុញ្ញាតពីលោក គ្មានអ្នកណាម្នាក់នឹងកម្រើកដៃ ឬកម្រើកជើងឡើយ»។ ព្រះគម្ពីរខ្មែរសាកល ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “យើងជាផារ៉ោន ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូល គ្មានអ្នកណាអាចលើកដៃ ឬជើងបាន ដោយគ្មានការយល់ព្រមពីអ្នកឡើយ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផារ៉ោនទ្រង់ក៏មានបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនប្រាប់យូសុះទៀតថា៖ «យើងជាស្តេចហ្វៀរ៉អ៊ូន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីអ្នកជាមុននោះឡើយ»។ |
ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា មានតំណែងបន្ទាប់ពីព្រះបាទអ័ហាស៊ូរុស លោកជាអ្នកធំក្នុងចំណោមពួកសាសន៍យូដា ហើយពួកបងប្អូនរបស់លោកយ៉ាងច្រើនគោរពរាប់អានលោក ព្រោះលោកស្វែងរកសេចក្ដីល្អដល់ប្រជាជនរបស់លោក ហើយនិយាយជាពាក្យស្រគត់ស្រគំដល់មនុស្សទាំងអស់។:៚
ឲ្យមានអំណាចនឹងចាប់ចងពួកមន្ត្រី របស់ស្តេចបានតាមចិត្ត ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំ របស់ស្តេចមានប្រាជ្ញា។
ប៉ុន្តែ នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែមួយក្បាល ក៏មិនកម្រើកអណ្ដាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ារាប់សាសន៍អេស៊ីព្ទ និងសាសន៍អ៊ីស្រាអែលផ្សេងពីគ្នា។