បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក វាស្គមៗ ហើយអាក្រក់មើលណាស់ យើងមិនដែលឃើញសត្វអាក្រក់បែបនេះ នៅស្រុកអេស៊ីព្ទទាំងមូលឡើយ។
លោកុប្បត្តិ 41:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។ ព្រះគម្ពីរខ្មែរសាកល រួចមើល៍! មានគោញីប្រាំពីរក្បាលផ្សេងទៀតរាងអាក្រក់ ហើយស្គម ឡើងមកតាមក្រោយពីទន្លេនីល ហើយឈរនៅក្បែរគោញីទាំងនោះនៅមាត់ទន្លេនីល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក មានគោញី៧ទៀតឡើងពីទន្លេមក វាស្គមពេក ហើយអាក្រក់មើល ក៏ឈរនៅក្បែរមាត់ទន្លេជិតគោឯទៀត អាល់គីតាប បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែកនឹងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។ |
បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក វាស្គមៗ ហើយអាក្រក់មើលណាស់ យើងមិនដែលឃើញសត្វអាក្រក់បែបនេះ នៅស្រុកអេស៊ីព្ទទាំងមូលឡើយ។
គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។
ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។