ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
លោកុប្បត្តិ 41:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោញីល្អៗទាំងប្រាំពីរនោះ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អៗទាំងប្រាំពីរនោះ ក៏ប្រាំពីរឆ្នាំដែរ នេះជាសុបិនតែមួយទេ។ ព្រះគម្ពីរខ្មែរសាកល គោញីល្អប្រាំពីរ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អប្រាំពីរ គឺប្រាំពីរឆ្នាំដែរ វាជាសុបិនតែមួយទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោញីធាត់ៗល្អទាំងប្រាំពីរក្បាលមានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ អាល់គីតាប គោញីធាត់ៗល្អទាំងប្រាំពីរក្បាល មានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗ ក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។ |
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
លោកយ៉ូសែបទូលទៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាគឺតែមួយទេ ព្រះបានសម្ដែងឲ្យព្រះករុណាជ្រាបពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើ។
គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។
ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូរហូរហៀរនោះ ដីបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូរ
បន្ទាប់មក ស្ដេចក៏ផ្ទំលក់ទៅវិញ ហើយយល់សប្ដិម្ដងទៀត ឃើញមានស្រូវប្រាំពីរកួរ មានគ្រាប់ធំថ្លោសល្អ លូតចេញមកពីដើមតែមួយ។
ត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សបំផុត នេះជាពិធីបុណ្យរំលងរបស់ព្រះយេហូវ៉ា។
ត្រូវធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងតម្ពក់នោះ ដើម្បីឲ្យរោងឧបោសថបានជាប់នៅជារោងតែមួយ។
ដូចព្រះករុណាបានឃើញថ្មមួយដុំដាច់ចេញពីភ្នំ ដែលមិនមែនដោយសារដៃមនុស្ស ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសដែរ។ ព្រះដ៏ធំបានសម្ដែងឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិននេះពិតប្រាកដ ឯសេចក្ដីដែលកាត់ស្រាយគួរឲ្យជឿទុកចិត្តហើយ»។
ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។
ដ្បិតមានបីដែលធ្វើបន្ទាល់[នៅស្ថានសួគ៌ គឺព្រះវរបិតា ព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ ហើយទាំងបីនេះរួមមកតែមួយ។