អ្នកកំលោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ព្រោះគាត់មានអំណរនឹងកូនស្រីរបស់លោកយ៉ាកុបណាស់។ លោកជាមនុស្សដែលគេគោរពជាងគេទាំងអស់ក្នុងវង្សានុវង្សឪពុករបស់លោក។
លោកុប្បត្តិ 41:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរធាត់ៗល្អនោះអស់ទៅ ព្រះគម្ពីរខ្មែរសាកល គោញីស្គម ហើយអាក្រក់មើលទាំងនោះ ក៏ស៊ីគោញីធាត់ទាំងប្រាំពីរក្បាលមុននោះអស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោញីស្គមៗសល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗដែលឡើងមកមុននោះអស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គោសំគម ហើយអាក្រក់មើលនោះ ក៏ស៊ីលេបគោញីមុន ដែលធាត់ៗទាំង៧អស់ទៅ អាល់គីតាប គោញីស្គមៗសល់តែស្បែក និងឆ្អឹងបានលេបគោញីធាត់ៗ ដែលឡើងមកមុននោះអស់ទៅ។ |
អ្នកកំលោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ព្រោះគាត់មានអំណរនឹងកូនស្រីរបស់លោកយ៉ាកុបណាស់។ លោកជាមនុស្សដែលគេគោរពជាងគេទាំងអស់ក្នុងវង្សានុវង្សឪពុករបស់លោក។
បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក វាស្គមៗ ហើយអាក្រក់មើលណាស់ យើងមិនដែលឃើញសត្វអាក្រក់បែបនេះ នៅស្រុកអេស៊ីព្ទទាំងមូលឡើយ។
តែកាលគោញីស្គមៗបានស៊ីគោធាត់ៗហើយ នោះគ្មានអ្នកណាបានដឹងថាវាបានស៊ីអ្វីផង ព្រោះគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។
បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។